ពិធីបញ្ចុះបឋមសិលា អគារមជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center)

ថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៩ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) បានប្រារព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគារ មជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center) ក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាមូលនិធិ ស.អ.ដោយមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ នៃក្រសួងប.ទ អនុប្រធាននិងសមាជិកក្រុមប្រឹក្សាមូលនិធិ ស.អ. តំណាងក្រុមហ៊ុន Viettel (Cambodia)មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. សាស្ត្រាចារ្យ និស្សិត NIPTICT និងស្ថាប័នដែលជាដៃគូនានា។   មជ្ឈមណ្ឌលបច្ចេកវិទ្យា (ហៅជាភាសាអង់គ្លេសថា Tech Center) សាងសង់ឡើងដោយប្រើប្រាស់មូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យ ប.គ.ព (មូលនិធិ ស.អ.) ដែលជាមូលនិធិមួយកើតចេញអំពីការចង្អុលបង្ហាញពីច្បាប់ស្តីពីទូរគមនាគមន៍ ដោយកំណត់ឱ្យប្រតិបត្តិករទូរគមនាគមន៍បង់វិភាគទានចំនួន ០១ ភាគរយនៃចំណូលដុលដើម្បីចូលរួមអភិវឌ្ឍន៍ដល់ការបណ្តុះបណ្តាលធនធានមនុស្ស និងការស្រាវជ្រាវនិងការអភិវឌ្ឍផ្នែកទូរគមនាគមន៍ […]

BarCamp ASEAN 2019

  ថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ដោយ​មាន​ការ​គាំទ្រពីក្រសួង​ប្រៃសណីយ៍និង​ទូរគមនាគមន៍ និង​ក្រសួង​អប់រំ​ យុវជន និងកីឡា កម្មវិធី ​BarCamp ASEAN ២០១៩ ក្រោមប្រធានបទ “Together Towards a Digital Future” លើកទី ១២ ត្រូវបានរៀបចំឡើងនៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ក្រោម​អធិបតីភាពដ៏ខ្ពងខ្ពស់ ឯកឧត្តមបណ្ឌិត កាន​ ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក្រសួង ប.ទ.) និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាព​និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនា​គមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (មូលនិធិ ស.អ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប.ទ. និងជាប្រធានក្រុមប្រឹក្សាមូលនិធិស.អ.។ ព្រឹត្តិការណ៍ BarCamp ASEAN 2019 មានគោលបំណងប្រមូលផ្តុំអ្នកស្រឡាញ់វិស័យបច្ចេកវិទ្យាទាំងក្នុងស្រុកនិងអន្តរជាតិមកចែករំលែកនិងពិភាក្សាអំពីការវិវត្តនៃបច្ចេកវិទ្យាដើម្បីត្រៀមខ្លួនចាប់យកសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម​ជំនាន់ទី៤។ ឆ្លើយតបនឹងបរិបថនិងនិន្នាការបច្ចេកវិទ្យានៅកម្ពុជា ព្រឹត្តិការណ៍ BarCamp ASEAN 2019 នឹងចូលរួមជំរុញនិងផ្សព្វផ្សាយវឌ្ឍនភាពវិស័យឌីជីថលឱ្យបានពេញផ្ទៃប្រ​ទេស។ ព្រឹត្តិការណ៍នេះ […]